លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានដឹកនាំលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ នាថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២៣ ។